ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទអង្គរវត្ត

ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទអង្គរវត្ត

Well come to see my blog


I made this widget at MyFlashFetish.com.

Sunday, February 19, 2012

ប្ដី​កំណាច​ផឹកស្រា​កាប់​ប្រពន្ធ​២​ពូថៅ​ផុង​លលាដ៍

ស្រ្តីរងគ្រោះ
ខេត្ដឧត្ដរមានជ័យ ៖ ស្ដ្រី​ម្នាក់​ត្រូវ​ប្ដីចិត្ដកំណាច​របស់​ខ្លួន​ប្រើ​អំពើ​ហិង្សា​កាប់ ក្បាល​២​ពូថៅ​បណ្ដាល​ឱ្យ​ផុង​លលាដ៍​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​គេ​នាំ​ទៅ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៨ មីនា កន្លង​ទៅ ។
ស្ដ្រី​រូប​នេះ​ឈ្មោះ​ទូច ណាត អាយុ​៤២​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​គ្រញូង ឃុំ​អន្លង់​វែង ស្រុក អន្លង់​វែង ចំណែក​ប្ដី កំណាច​ឈ្មោះ​ឆ រី អាយុ ៤២​ឆ្នាំ មុខរបរ​ជា​ទាហានកង​ល្បាត​លេខ ៤០៣ វរៈ​ការពារ​ព្រំដែន​ខ្មែរ​-​សៀម ។ បុរស​ជា​ប្ដី​ត្រូវ​បាន​មេបញ្ជាការ​របស់​ខ្លួន​ចាប់ បញ្ជូន​ទៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៤ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។
បើ ​តាម​ការ​រៀបរាប់​ពី​កូនស្រី​ឈ្មោះ​ទូច ស៊ី​ណា អាយុ​១៩​ឆ្នាំ បានឱ្យ​កោះសន្ដិភាព​ដឹងថា ពេល​ម្ដាយ​របស់​នាងនិង​រូប​នាង​ត្រលប់មក​ពី​ស៊ីឈ្នួល​អូស​រទេះ​នៅ​មាត់ច្រក​ ទ្វារ​អន្ដរជាតិ​ជាំ​-​សា​ង៉ាំ ដែល​ស្ថ​តិ​នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រ​ញំ​ង​ប្រី​យ៍ ដើម្បី​រក​កំរៃ​បន្ដិចបន្ដួច​មកដោះស្រាយ​ផ្នែក​ជីវភាព​គ្រួសារ គឺ​ឃើញឪពុក​ឈ្មោះ​ឆ រី កំពុង​តែ​អង្គុយ​ផឹកស្រា បន្ទាប់​មក​ម្ដាយ​របស់​នាង​បាន​ប្រើ​នាង​ឱ្យទៅ​ទិញ​បន្លែ​នៅផ្ទះ​អ្នក​ភូមិ ដែល​ពេល​នោះ ហើយ​ពួក​គាត់​បាន​ឈ្លោះ​គ្នា​... ប៉ុន្ដែ​ខណៈ នាង​ត្រឡប់​ពី​ទិញ​បន្លែ​វិញ គឺ​ឃើញ​ម្ដាយរបស់​នាង​ដេក​ដួល​ប្រឡាក់​សុទ្ធតែ​ឈាម​បាត់​ទៅ​ហើយ ។

0 comments:

Post a Comment