ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទអង្គរវត្ត

ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទអង្គរវត្ត

Well come to see my blog


I made this widget at MyFlashFetish.com.

Wednesday, February 1, 2012

បង្កគ្រោះថ្នាក់ហើយរត់គេចដោយសុវត្តិភាព
មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើដងវិថីឯករាជ្យ ម្តុំផ្សា ឡាក់គីអូស៊ាន នៅវេលាម៉ោងប្រមាណ ១០:៣០ នាទីយប់មិញ កាលពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១២ ។ ជនរងគ្រោះ ឈ្មោះ ចេង ចំរើន បានអោយដឹងថា នៅវេលាម៉ោង ១០ កន្លះគាត់បានជិះម៉ូតូទៅដុបបងប្អូនចេញពីធ្វើការ ហើយ ពេលនោះមានភ្លៀងធ្លាក់យ៉ាងខ្លាំង  នៅពេលទៅដល់ត្រង់ចំនុចកើតហេតុ  មានម៉ូតូ មួយបើកយ៉ាងលឿនក្នុងទិសដៅស្របគ្នា ពីកើត ទៅលិច ស្រាប់តែម៉ូតូដែលជិះស្របទិសគ្នានោះ បានបត់ម៉ូតូវ៉ែវ ដោយមិនបានផ្តល់ភ្លើងជាសញ្ញា ធ្វើអោយម្ចាស់ម៉ូតូមួយគ្រឿងទៀតចាប់ហ្វ្រាំងម៉ូតូមិនទាន់ បណ្តាលអោយគាត់ ទៅបុកម៉ូតូនោះពេញមួយទំហឹង ហើយរូបគាត់មានរបួសជាទំងន់ និងម៉ូតូរបស់គាត់បានខូចខាតផ្នែកខាងមុខស្ទើរតែទាំងអស់ ហើយអ្នកបង្កហេតុបានរត់គេចដោយសុវត្តិភាព។​  ឯរូបគាត់ត្រូវបាន បញ្ជូនទៅមន្ទីពេទ្យ ចំការចេក ខេត្តព្រះសីហនុជាបន្ទាន់។

                                                                                                      រៀបរៀងដោយ: គឹម អ៊ាង 

0 comments:

Post a Comment