ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទអង្គរវត្ត

ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទអង្គរវត្ត

Well come to see my blog


I made this widget at MyFlashFetish.com.

Friday, August 3, 2012

ការប្រលងបញ្ចប់ឆ្នាំទី២ ឆមាសទី៤ នៃសាលបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ















កាលពីព្រឹកថ្ងៃទី២ ខែ សីហា ឆ្នាំ ២០១២ សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ ធ្វើការប្រលងបញ្ចប់ឆ្នាំទី២ ឆមាសទី ៤ នៃសិស្សសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។ ដែលមានការចូលរួមប្រលងតាមផ្នែកមួយចំនួនដូចជា: ផ្នែកអគ្គីសនី ផ្នែកយន្តសាស្រ្តរថយន្ត ផ្នែកយន្តសាស្រ្តទូរទៅ ផ្នែកទំនាក់ទំនងសង្គម និង ផ្នែកលេខាធិការ។
លោក ញ៉ាន ភឿន ជាគណមេប្រយោគការប្រលងបានមានប្រសាសន៍ថា: “ សិស្សទាំងអស់ត្រូវមានសណ្តាប់ល្អនៅពេលចូលប្រលង ហើយរក្សាភាពស្ងៀមស្ងាត់ នៅពេលប្រលងផងដែរ ” ។ លោកបានបន្ថែមទៀតថា: “ ការប្រលងបញ្ចប់ឆ្នាំទី២ លើកនេះ សិស្សទាំងអស់មានការខិតខំប្រឹងប្រែង និង ព្យាយាមប្រលងណាស់ ដើម្បីបានទទួលលទ្ធផលល្អ “ ។


និស្សិតមួយរូបឈ្មោះ ចេង ចំរើន បានអោយដឹងថា: “ សិស្សម្នាក់ៗត្រូវបញ្ចេញសមត្ថភាពផ្ទាល់ខ្លួន និង ត្រូវស្តាប់ការណែនាំរបស់ លោកគ្រូ អ្នកគ្រូ ទាំងអស់ ” ហើយបានបន្ថែមទៀតថា: “ ការប្រលងពិតជាមានភាពសុក្រឹតពិតប្រាកដ និង មិនលំអៀងទេ “។ និស្សិត ចេង ចំរើន បានបន្តរទៀតថា: “ រូបគាត់មានការកោតសរសើ សាលាបច្ចេកទេសដុនបូស្កូខ្លាំងណាស់ ដែលបានផ្តល់ជំនាញយ៉ាងពិតប្រាកដល់និស្សិត ជាពិសេសនោះគឺ លោកគ្រូ អ្នកគ្រូ ដែលបានបង្ហាត់បង្រៀន និង អប់រំ ព្រមទាំងផ្ទល់ជំនាញពិតៗ ទាំងការសិក្សា និង ទាំងជំនាញអនុវត្តន៍ “។ និស្សិត ចេង ចំរើន បានផ្តាំផ្ញើដល់សិស្សជំនាន់ក្រោយទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអោយអនាគបានជោគជ័យ ហើយត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន

Tuesday, July 24, 2012

Monday, March 5, 2012

បន្លែស្តៅ

0 comments
បន្តែស្តៅ គឺជាបន្តែមួយប្រភេទដែលមានរសជាតិសល្វីង  ហើយន្លែនេះអាចផ្តល់នូវអត្ថប្រយោជន៍ដល់​សុខភាពមនុស្សយើងជាច្រើដូចជា​: ជួយកាត់បន្ថយសារជាតិពុលនៅក្នុងខ្លួន ជួយសំរួលការកកខ្លាញ់នៅក្នុងសរសៃឈាម មិនត្រឹមតែប៉ុន្នោះវា កាត់បន្ថយការមានកំដៅនៅក្នុងខ្លួនច្រើន ជំងឺសន្លាក់ដៃជើង និងការពារជំងឺផ្សេងៗទៀតផងដែរ។  បន្លែនេះយើងអាចយកទៅបរិភោគបានដូចជា: ធ្វើជាញាំបាន និង ធ្វើជាម្លូកបានថែមទៀ...

Sunday, February 19, 2012

ប្ដី​កំណាច​ផឹកស្រា​កាប់​ប្រពន្ធ​២​ពូថៅ​ផុង​លលាដ៍

ស្រ្តីរងគ្រោះ
ខេត្ដឧត្ដរមានជ័យ ៖ ស្ដ្រី​ម្នាក់​ត្រូវ​ប្ដីចិត្ដកំណាច​របស់​ខ្លួន​ប្រើ​អំពើ​ហិង្សា​កាប់ ក្បាល​២​ពូថៅ​បណ្ដាល​ឱ្យ​ផុង​លលាដ៍​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​គេ​នាំ​ទៅ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៨ មីនា កន្លង​ទៅ ។
ស្ដ្រី​រូប​នេះ​ឈ្មោះ​ទូច ណាត អាយុ​៤២​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​គ្រញូង ឃុំ​អន្លង់​វែង ស្រុក អន្លង់​វែង ចំណែក​ប្ដី កំណាច​ឈ្មោះ​ឆ រី អាយុ ៤២​ឆ្នាំ មុខរបរ​ជា​ទាហានកង​ល្បាត​លេខ ៤០៣ វរៈ​ការពារ​ព្រំដែន​ខ្មែរ​-​សៀម ។ បុរស​ជា​ប្ដី​ត្រូវ​បាន​មេបញ្ជាការ​របស់​ខ្លួន​ចាប់ បញ្ជូន​ទៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៤ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។
បើ ​តាម​ការ​រៀបរាប់​ពី​កូនស្រី​ឈ្មោះ​ទូច ស៊ី​ណា អាយុ​១៩​ឆ្នាំ បានឱ្យ​កោះសន្ដិភាព​ដឹងថា ពេល​ម្ដាយ​របស់​នាងនិង​រូប​នាង​ត្រលប់មក​ពី​ស៊ីឈ្នួល​អូស​រទេះ​នៅ​មាត់ច្រក​ ទ្វារ​អន្ដរជាតិ​ជាំ​-​សា​ង៉ាំ ដែល​ស្ថ​តិ​នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រ​ញំ​ង​ប្រី​យ៍ ដើម្បី​រក​កំរៃ​បន្ដិចបន្ដួច​មកដោះស្រាយ​ផ្នែក​ជីវភាព​គ្រួសារ គឺ​ឃើញឪពុក​ឈ្មោះ​ឆ រី កំពុង​តែ​អង្គុយ​ផឹកស្រា បន្ទាប់​មក​ម្ដាយ​របស់​នាង​បាន​ប្រើ​នាង​ឱ្យទៅ​ទិញ​បន្លែ​នៅផ្ទះ​អ្នក​ភូមិ ដែល​ពេល​នោះ ហើយ​ពួក​គាត់​បាន​ឈ្លោះ​គ្នា​... ប៉ុន្ដែ​ខណៈ នាង​ត្រឡប់​ពី​ទិញ​បន្លែ​វិញ គឺ​ឃើញ​ម្ដាយរបស់​នាង​ដេក​ដួល​ប្រឡាក់​សុទ្ធតែ​ឈាម​បាត់​ទៅ​ហើយ ។

Wednesday, February 1, 2012

ចាកសំរាម ផ្តេសផ្តាសប៉ះពាល់ដល់បរិស្ថាន និង មនុស្ស សត្វ


  នៅក្នុងសង្គមមួយមានការអភិវឌ្ឍន៍ទៅបាន ដោយសារការពឹងផ្អែកទៅលើវិស័យឧស្សាហកម្មជាចាំបាច់។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចផ្តល់នៅភាពទាក់ទាញ ពីវិនិយោគទនក្រៅប្រទេសបានទៀតផង។ តែផ្ទុយទៅវិញវាក៏អាចផ្តល់ប៉ះពាល់ជាច្រើន ដល់មនុស្ស សត្វ និង រុក្ខជាតិ ម្យ៉ាងវិញទៀត វាថែមទាំងធ្វើអាកាសធាតុមានបំរែបំរួលជាខ្លាំង។
  មានការចាក់សំរាមមួយកន្លែងដោយមិនបានគិតពីផលប៉ះពាល់ ដល់សុខភាពមនុស្ស សត្វ និង រុក្ខជាតិ ។ មានការចាក់សំរាមយ៉ាងច្រើ​នមួយកន្លែងនៅភូមិ កោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ការចាក់សំរាមនេះបានផ្តល់ផលប៉ះពាល់ាំជាច្រើនដល់ មនុស្ស សត្វ រុក្ខជាតិ និង បរិយាកាស យ៉ាងធ្ងន់ធ្ងរបំផុត។ 
  ដើម្បីអោយមានស្ថិរភាពនៃប្រទេសមួយមានបរិស្ថានស្អាត ប្រទេសត្រូវតែមានការេពង្រឹងនូវអនាម័យ អោយមានសោភ័ណភាព ក៏ដូចជាការជួយសំអាតគ្នាឡើងវិញ ក្នុងគោលការណ៍អោយមានការទាក់ទាញអារម្មណ៍ពីអ្នកធ្វើដំណើតាមដងផ្លូវ ។

បង្កគ្រោះថ្នាក់ហើយរត់គេចដោយសុវត្តិភាព
មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើដងវិថីឯករាជ្យ ម្តុំផ្សា ឡាក់គីអូស៊ាន នៅវេលាម៉ោងប្រមាណ ១០:៣០ នាទីយប់មិញ កាលពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១២ ។ ជនរងគ្រោះ ឈ្មោះ ចេង ចំរើន បានអោយដឹងថា នៅវេលាម៉ោង ១០ កន្លះគាត់បានជិះម៉ូតូទៅដុបបងប្អូនចេញពីធ្វើការ ហើយ ពេលនោះមានភ្លៀងធ្លាក់យ៉ាងខ្លាំង  នៅពេលទៅដល់ត្រង់ចំនុចកើតហេតុ  មានម៉ូតូ មួយបើកយ៉ាងលឿនក្នុងទិសដៅស្របគ្នា ពីកើត ទៅលិច ស្រាប់តែម៉ូតូដែលជិះស្របទិសគ្នានោះ បានបត់ម៉ូតូវ៉ែវ ដោយមិនបានផ្តល់ភ្លើងជាសញ្ញា ធ្វើអោយម្ចាស់ម៉ូតូមួយគ្រឿងទៀតចាប់ហ្វ្រាំងម៉ូតូមិនទាន់ បណ្តាលអោយគាត់ ទៅបុកម៉ូតូនោះពេញមួយទំហឹង ហើយរូបគាត់មានរបួសជាទំងន់ និងម៉ូតូរបស់គាត់បានខូចខាតផ្នែកខាងមុខស្ទើរតែទាំងអស់ ហើយអ្នកបង្កហេតុបានរត់គេចដោយសុវត្តិភាព។​  ឯរូបគាត់ត្រូវបាន បញ្ជូនទៅមន្ទីពេទ្យ ចំការចេក ខេត្តព្រះសីហនុជាបន្ទាន់។

                                                                                                      រៀបរៀងដោយ: គឹម អ៊ាង 

Sunday, January 15, 2012

ជីវិត និង ការតស៊ូរ

 សំរាប់មនុស្សយើង ជីវិតគឺតែងតែមានការលំបាក និង​មានភាពជូរជត់​ ដែលបានដក់ជាប់នៅក្នុងជីវិត ធ្វើអោយយើងមិនអាចបំភ្លេចបាន។ តែផ្ទុយទៅវិញទោះបីជាយ៉ាងណាក៏ដោយមនុស្សម្នាក់ៗ មានការគិតនៅគំនិតមួយថា ពួកគេនិងត្រូវឆ្លងកាត់ឧ ហើយដើម្បីអោយបញ្ហានេះមិនកើតឡើងចំពោះជីវិតរបស់ពួកគេ ក៏ដូចជាមនុស្សទូទៅ នៅក្នុងបច្ចុប្បន្ននេះចូរយើងអនុវត្តន៍ដូចខាងក្រោម:
១ ត្រូវផ្តោតទៅលើចំនុចសំខាន់គឺ: ត្រូវមានសុខភាព មូលហេតុដែលយើងផ្តោតពីបញ្ហានេះ ព្រោះការងារ ការរស់នៅ ការធ្វើដំណើ គឺចាំបាច់ជាទីបំផុត ហើយសុខភាព បើកាលណាមនុស្សមានសុខភាពល្អ អ្វីៗគ្រប់យ៉ាងក៏អាចទទួលបានជោគជ័យដែរ។
២ បញ្ហាមួយទៀតគឺ: ចាំបាច់ត្រូវមានទីជំរក នេះក៏ជាបញ្ហមួយដែរ សំរាប់មនុស្សត្រូវការជាចាំបាច់ក្នុងការរស់នៅ។

៣ មនុស្សចាំបាច់ត្រូវការមាន: ចំនេះដឹង ហើយចំនេះដឹងក៏ជាកត្តាមួយសំខាន់ដែរ ដើម្បីអោយមានការរីកចំរើនទៅមុខបានក៏ដោយសារការពឹងផ្អែកទៅលើកត្តានេះដែរ។

 ៤ កត្តាមួយទៀតនោះគឺ បញ្ហាការទំនាក់ទំនង បញ្ហានេះក៏ជាកត្តាមួយសំខាន់ណាស់ បើយើងគ្មានការទំនាក់ទំនងនោះទេ មនុស្សយើងក៏មិនអាចការអភិវឌ្ឍន៍ទេ ប៉ុន្តែបើមនុស្សយើមានការទំនាក់ទំនងវិញ មនុស្សនិង ទទួលបានការភិវឌ្ឍន៍ ក៏ដូចជាការរីកចំរើននៅក្នុងជីវិតផងដែរ។