ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទអង្គរវត្ត

ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទអង្គរវត្ត

Well come to see my blog


I made this widget at MyFlashFetish.com.

Monday, November 28, 2011

ការទស្សនះកិច្ចនិងការចូលរួមបុណ្យណូអែលខេត្តកែប របស់សិស្សផ្នែកទំនាក់ទំនងសង្គមខេត្តព្រះសីហនុ

      នៅថ្ងៃអាទិត្យ ទី 25 ខែ ធ្នូ ឆ្នាំ 2011 ក្តុមដិដ្ដផ្នែកទំនាក់ទំនងសង្គមទាំងឆ្នាំទី 1 និង ឆ្នាំទី 2 បានទៅចូលរួមការទស្សនះកិច្ចនិងការចូលរួមបុណ្យណូអែលនៅទីនោះផងដែរ។ ការទស្សនះកិច្ចនេះក៏ដូ​ចជាការចូលរួមបុណ្យណូអែលផងដែរនោះ គឺទទួលបានការស្នើសុំពីលោកគ្រូ អូច សំបូរ​ដែគរ់បានស្នើសុំលោកឪពុក អធិការ ចន​ វី​ស័រ ដើម្បីទៅចូលរួ​មទស្សនះកិច្ចនិងការចូលរួមពិធីបុណ្យណូអែលនៅខេត្តកែប ហើយលោកឪពុក ចន វីស័រ ក៏បានយល់ព្រមអោយលោកគ្រូ សំបូរនាំសិស្សទាំងអស់ទៅចូលរួមទស្សនះកិច្ចនិងការចូលរួមបុណ្យណូអែល។ ហើយនៅថ្ថៃខែដ៏ដែលសិស្សៗទាំងអស់ និង លោកគ្រូៗ បានចេញដំណើរទៅ នៅម៉ោង ៥ ព្រឹក ហើយពេលកំពុងធ្វើដំណើរមានការច្រៀងលេងសប្បាយនៅក្នុងរថយន្តដោយម្នាក់ៗបានច្រៀង រាំ សើចសប្បាយនៅក្នុងរថយន្ត។

       ហើនៅម៉ោង ៩ ព្រឹកក្រុមសិស្សទស្សនះកិច្ចទាំងអស់បានឈប់សំរាកនៅឧទួានជាតិបូកគោដើម្បីឈប់ញុំាបាយពេលព្រឹក
រយះពេលជិត ១ ម៉ោង ហើយក្រុមសិស្សបានថតរូបជាច្រើននៅទីនោះប៉ុន្តែក្តុមសិស្សទាំងអស់មិនបានឡើងទៅដល់កំពូលបូកគោទេ ពីព្រោះក្រុមសិស្សមិនមានពេលយូសំរាកនោះទេ។

        ហើយបន្តាប់ពីបានឈប់សំរាកនៅឧទ្យានជាតិបូកគោទៅក្រុមសិស្សទាំងអស់បានធ្វើដំណើរទៅខេត្តកែបបន្ត ធ្វើដំណើរអស់រយះពេលជាង ១ ម៉ោងកន្លះ ក្រុមសិស្សបានទៅដល់សាលាបច្ចេកទេសដុនបូស្កូខេត្តកែប។ ចំនែកឯសិស្សានុសិស្សនៅសាលាបច្ចេកទេសខេត្តកែបមានការទទួលស្វាគមន៍ដោយសេចក្តីរាក់ទាក់ជាទីបំផុត បន្តាប់ពីការទទួការស្វាគមន៍របស់សិស្សខេត្តហើយទៅ លោកឪពុកអធិការរង លី សំណាង បានមានប្រសាសន៍ថា សិស្សផ្នែកទំនាក់ទំនងសង្គមខេត្តកែបត្រូវប្រកួតជាមួយនិងសិស្សផ្នែកទំនាក់ទំនងសង្គមខេត្តព្រះសីហនុ ហើយសិស្សទាំងអស់បានរួមទាំងខេត្តកែប និង ខេត្តព្រះសីហនុ បានរៀបចំខ្លួនធ្វើការប្រកួតបាល់ទាត់
     

       នៅក្នុងការប្រកួតក្រុមសិស្សៗទាំងអស់មានការប្រឹងប្រែងជាខ្លាំងដើម្បីទទួលជ័យជំនះនៅក្នុងការនេះ។បន្តាប់ពីបានបញ្ចប់តង់ទី ១ សិស្សនៅខត្តកែបទទួលបានពិន្ទុ ៤​ ទល់ និង ០ ។ ការប្រកួតចូលតង់ទី ២ សិស្សខេត្តព្រះសីហនុបានសុទបញ្ចូលទីបាន ចំនួន ៤ គ្រាប់វិញ ឃើញថាសិស្សខេត្តព្រះសីហនុទទួលបាន ៤ ពិន្ទុ បញ្ចប់ការប្រកួត ពិន្ទុគឺស្មើគ្នា។

      បញ្ចប់ការប្រកួតនេះទៅ គឺមានការសុតបញ្ចូលប៉េរង់ទី សិស្សខេត្តកែបបានសុទបញ្ចូលចំនួន ៣ គ្រាប់ ឯសិស្សខេត្តព្រះសីហនុសុទបញ្ចូលបាន ២ គ្រាប់តែប៉ុន្នោះ ការប្រកួតនេះគឺសិស្សកែបទទួលបានជ័យជំនះលើការប្រកួតនេះ។

      សិស្សទំនាក់ទនងសង្គមបានអោយដឹងថា ទោះបីជារបស់គាត់ចាញ់ការប្រកួតនេះក៏ដោយ ក៏ក្រុមរបស់គាត់មិនសោកស្តាយឡើយ ហើយគាត់សង្ឃឹមថា ការប្រកួតលើកក្រោយក្រុមរបស់គាត់និងទទួលបានជ័យជំនះគ្រប់តង់អស់ជាមិនខាន។

0 comments:

Post a Comment