ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទអង្គរវត្ត

ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទអង្គរវត្ត

Well come to see my blog


I made this widget at MyFlashFetish.com.

Thursday, December 15, 2011

ការប្រកួតបាល់ទះសំរាប់ថ្ងៃបុណ្យកីឡាពណ៍ផ្នែកនារីនៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ

       នៅថ្ងៃច័ន្ទ ទី ០៩ ខែ​ មករា ឆ្នាំ ២០១២ សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ បានរៀបចំការប្រកួតបាល់ទះផ្នែកនារីក្នុងឱកាសអបអរសាទថ្ងៃបុណ្យកីឡាពណ៍។ នៅថ្ងៃត្រង់បន្ទាប់ពីបរិភោគអាហាររួចហើយទៅ នាយកសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ បានរៀបចំការប្រកួតបាល់ទះផ្នែកនារី ដោយពណ៍ខៀវប្រកួតជាមួយ និង ពណ៍ស៊ីជំពូរ។ ហើយការនេះចាប់ផ្តើមនៅម៉ោងប្រមាណជាង ១២ ថ្ងៃត្រង់ មុនពេលប្រកួតកីឡាការនីត្រូវធ្វើការស្វាគមន៍រវាងគ្នាទៅវិញទៅមក ហើយការប្រកួតក៏ចាប់ផ្តើម។ នៅក្នុងតង់ទី ១ ដោយមានកីឡាការនីម្នាក់ៗមានការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញដើម្បីទទួលជ័យជំនះ។ ការប្រកួតនេះបានបញ្ចប់ ដោយក្រុមកីឡាការនីពាក់អាវពណ៍ខៀវជាអ្នកទទួលជ័យជំនះនៅក្នុងតង់ទី ១ ដោយ ពិន្ទុ ២៥ ទល់ និង ២៣ ។ ការប្រកួតបានបញ្ចប់នៅក្នុងតង់ទី ១ ទៅ តង់ទី ២ ក៏ឈានចូលមកទៀត ការប្រកួតមិនបា្រកដថា ពណ៍ខៀវជាអ្នកទទួលជ័យជំនះនោះទេ ការសំរេចលទ្ធផលនេះ គឺសំរេចពេលបញ្ចប់ការប្រកួត ។ តង់ទី ២ ឃើញថា ពិន្ទុ រវៀង ខៀវ និង ស៊ីជំពួរ ស្មើគ្នា។
       កណកម្មការបានសំរេចលទ្ធផលដោយក្រុមកីឡាការនីពាក់អាវពណ៍ខៀវ ជាអ្នកទទួលជ័យជំនះលើការប្រកួត។ ក្រុមកីឡាការនីពាក់អាវពណ៍ស៊ីជំពូរបានឧ្យដឹងថា ទោះបីការប្រកួតបាល់ទះនេះមិនបានជ័យជំនះក៏ដោយ ក៏ក្រុមរបស់គាត់មិនមានការសោកស្តាយឡើយ ហើក្រុមគាត់និងខិតខំប្រឹងប្រែងឡើងវិញទៀត ដើម្បីឈានទៅរកការប្រកួតលើកក្រោយទៀត ហើយក្រុមរបស់សង្ឃឹមថា ក្រុមគាត់និងទទួលបានជ័យជំនះ ក្នុងការប្រកួតលើកក្រោយទៀត។

Monday, November 28, 2011

អ៊ិនធឺណែត

 ​​​​​​​                                                        អ៊ិនធឺណែត
 អ៊ិនធឺណែតគឺជាបន្តាញមួយដែលធ្វើការទំនាក់ទំនងនៅលើពិភពលោកបានយ៉ាងងាយស្រួលនិងឆាប់រហ័ស  ក្នុងការធ្វើជំនួញ ធ្វើអាជីវកម្ម ធ្វើការផ្សព្វផ្សាយនូវផលិតផលផ្សេងៗ ដើម្បីអោយអតិថិជនបានដឹងនូវផលិតផលដែលពួកគេបានផ្សាយទៅ។ មិនត្រឹមតែប៉ុន្នោះ អ៊ិនធឺណែត ក៏អាចបង្ហាញពីពត៍មានទាន់ហេតុការណ៍ ពត៍មានជាតិ និងអន្តជាតិ ពត៍មានកីឡា លើសពីនេះទៅទៀត អ៊ិនធឺណែត ក៏បានបង្ហាញពីបច្ចេកទេសទំនើបៗ របកគំហើញផ្សេង និង ដើមកំនើតអ្វីមួយដែលអ្នកវិទ្យាសាស្ត្របានកឃើញ។

 ប្រព័ន្ធអ៊ិនណែតត្រូវបានរកឃើញដោយក្រសួងការពារជាតិនៃជនជាតិអាមេរិកនៅក្នុងឆ្នាំ(1950-1960)

ប្រព័ន្ធនេះត្រូវបាន​គេប្រើប្រាស់រាប់លាននាក់ គិតមកដល់បច្ចុប្បន្ននេះ​ ហើយវាត្រូវបានជាប់ចំនាត់លេខ 1 នៅលើពិភពលោក ក្នុងការផ្សព្វផ្សាយផលិតផលផ្សេងៗ​​។
សំរាប់ប្រទេសកម្ពុជាវិញឃើញថាសេដ្ធកិច្ចទីផ្សាមានការរីកចំរើនជឿនលឿនក៏ដោសារតែការប្រើប្រាស់អ៊ិនធឺណែត
ពីព្រោះប្រព័ន្ធនេះមានល្បើនលឿន និង ឆាប់រហ័សក្នុងបញ្ជូនដំណឹងទៅអោយអតិថិជនបានដឹងនូវផលិតផលផ្សេងៗ។
 
អ៊ិនធឺណិត ត្រូបានបង្កើតឡើងនៅក្នុងឆ្នាំ​ ១៩៥០ និង ១៩៦០ជាមួយការរីកចំរើននៃកុំព្យូទ័រ។​ ហើយវាក៏បានចាប់ផ្តើមពីចំនុចមួយទៅចំនុចមួយទៀត ពីចំនុចមួយទៀត ពីតំបន់មួយទៅតំបន់មួយទៀត ពីប្រទេសមួយទៅប្រទេសមួយទៀត រវាង​ computer mainframe​​​​​ និង computer នៃជំនាន់មុន ដែលបានពង្រីកពីចំនុចមួយទៅចំនុចមួយទៀត ពីតំបន់មួយទៅតំបន់មួយទៀត និងពីប្រទេសមួយទៅប្រទេសមួយទៀត ក្នុងការទំនាក់ទំនងរវាង computer ហើយបន្តាប់មកមុនពេលស្រាវជ្រាវទៅកាន់ភាពអាថ៍កំបាំង។ នៅចំនុចនៃការបិទ ប្រព័ន្ធ Network មានដូចជា ARPANET.ការកំណត់សំគាល់​​​ 1នៃ NPL នៅក្នុង UK​​​​​  Clcades ប្រព័ន្ធ​Merit Tyment និង Telenet,​ ដែលបានស្ថាបនាឡើងនៅក្នុងឆ្នាំ​ ១៩៦០ ហើយរហូតដល់ឆ្នាំ​ ១៩៧០ ដោយមានការប្រើនៃពិធីសារ។ ARPANET នៅក្នុងការទទួលស្គាល់នៃការអភិវឌ្ឍន៍នៃពិធីសារ នៃប្រព័ន្ធដំណើការ។ វជាទីកន្លែងដែល​​​​​​​ ប្រព័ន្ធជាច្រើនអាចចូលរួមជាមួយគ្នាទៅកាន់ប្រព័ន្ធមួយទៅកាន់ប្រព័ន្ធទៀត។
នៅក្នុង ១៩៨២ អ៊ិនធឺណែត Protocol suite ធ្វើអោយបមាណីយកម្មលើកលែងតែប្រព័ន្ធមួយដែលនៅពាសពេញពិភពលោកនៅក្នុងប្រព័ន្ធTCP/IP
ប្រព័ន្ធនេះត្រូវបានគេហៅថាអ៊ិនធឺណែតនៃការណែនាំ។ ការចូលទៅកាន់ ARPANET ត្រូវបានពង្រីង នៅកន្នុងឆ្នាំ១៩៨១​ សមាគមន៍វិទ្យាសាស្រ្តជាតិដំបូង(NSF) ត្រូវាបានអភិវឌ្ឍន៍ដោយប្រព័ន្ថវិទ្យាសាស្រ្តនៃកុំព្យូទ័រ(CSNET)ហើយចាប់ផ្តើមម្តងទៀតនៅ១៩៨៦ នៅពេលដែល(NSFNET)ផ្តល់ការចូលរួមទៅកាន់supercomputerនៅក្នុងកន្លែងមួយនៅសហរដ្ឋអាមេរិកចាប់ពីចំនុចមួយហើយនិងការអប់រំរបស់អង្ការ។ ប្រព័ន្ធអ៊ិនធឺណិតកត្តាដ៏ចំបងនៃការធ្វើជំនួញ( ISPS )បានចាប់ផ្តើមលេចឡើងនៅក្នុងឆ្នាំ​ ១៩៨០ និង ១៩៩០ ក្រោយគេបង្អស់។ ARPANET ត្រូវបានវញ្ចូលនៅក្នុងឆ្នាំ ១៩៩០។ អ៊ិនធឺណែតត្រូវបានគេធ្វើអាជីវកម្ម នៅក្នុងឆ្នាំ ១៩៨៥​​ នៅពេលដែល NSFNET ត្រូវាបានរួមបញ្ជូល​ និងការបំលាស់ប្តូរ នៃការកំណត់ទៅលើការប្រើប្រាស់នៃអ៊ិនធឺណិត នៅក្នុងការធ្វើជំនូញបែបវិក្រ័យ។
នៅកំលុងពេលពាក់កណ្តាលឆ្នាំ ១៩៩០ អ៊ិនធឺណិតមានការប៉ះទង្គិចដ៏សំបើម នៅលើវប្បធម៍ និងពាណិជ្ជកម្មផ្សេងៗ រួមបញ្ជូលទាំងការទនាក់ទំនងលក្ខណះខាងក្នុង និងខាងក្រៅខ្លួន តាមរយះសារអេឡិចទ្រូនិច ការធ្វើទំនាក់ទំនងខាងក្រៅ( ទូរស័ព្ទ ) សំលេងតាមអ៊ិនធឺណិត protocol ( VOIP ) “ phone call “ ( និយាយតាមទូរសព្ទ )​ មានវិធី 2​ យាង​ តាមការអន្តរកម្មតាមវីដីអូ។ ហើយ World Wile Web ជាមូយគ្នានេះដែរការពិភាក្សាសមោសរដ្ឋ​ blog social networking និង online shopping។ ការស្វែងរកការអប់រំ​ និង ទំនាក់ទំនង គឺវបន្តទៅរកការអភិវឌ្ឍន៍ និងការប្រើបា្រស់ network  មានប្រយោជន៏ដូចជា NSF very high speed back bone Network service ( vBNS ) Internet2 និង national lambdaRail។
ការតំណើការនៃទិន្ទ័យគឺមានល្បើនរយះពេលឆាប់រហ័សដូចជា​ network ដែលកំពុងតែតំណើការពី​ 1 Gbit/s ទៅ 10 Gbit/s ឬច្រើនជាងនេះ។ អ៊ិនធឺណែតនៅតែបន្តការរីចំរើនឡើងៗ ការដំណើការរបស់ online​ គឺមានសារះសំខាន់ណាស់ចំពោះចំណេះដឹងទូទៅដូចជា អាជីវកម្ម ការកំសាន្តជាមួយ និង social network
វាត្រូវាបានគេវាយតំលៃនៅក្នុងឆ្នាំ១៩៩៣ អ៊ិនធឺណែតមានការប្រើប្រាស់ត្រឹមតែ ១%តែប៉ុន្នោះនៃពត៍មាន ដោយយោងតាមការបង្ហាញរបស់ទូរគមនាគមន៍។​ ដោយនៅឆ្នាំ 2000 ការរីកចំរើនមប្រមាណជាង 50% នៃតួលេខ និង​​ ដោយឆ្នាំ 2007 មានការរីកចំរើន 97% ថែមទៀ








































ការទស្សនះកិច្ចនិងការចូលរួមបុណ្យណូអែលខេត្តកែប របស់សិស្សផ្នែកទំនាក់ទំនងសង្គមខេត្តព្រះសីហនុ

      នៅថ្ងៃអាទិត្យ ទី 25 ខែ ធ្នូ ឆ្នាំ 2011 ក្តុមដិដ្ដផ្នែកទំនាក់ទំនងសង្គមទាំងឆ្នាំទី 1 និង ឆ្នាំទី 2 បានទៅចូលរួមការទស្សនះកិច្ចនិងការចូលរួមបុណ្យណូអែលនៅទីនោះផងដែរ។ ការទស្សនះកិច្ចនេះក៏ដូ​ចជាការចូលរួមបុណ្យណូអែលផងដែរនោះ គឺទទួលបានការស្នើសុំពីលោកគ្រូ អូច សំបូរ​ដែគរ់បានស្នើសុំលោកឪពុក អធិការ ចន​ វី​ស័រ ដើម្បីទៅចូលរួ​មទស្សនះកិច្ចនិងការចូលរួមពិធីបុណ្យណូអែលនៅខេត្តកែប ហើយលោកឪពុក ចន វីស័រ ក៏បានយល់ព្រមអោយលោកគ្រូ សំបូរនាំសិស្សទាំងអស់ទៅចូលរួមទស្សនះកិច្ចនិងការចូលរួមបុណ្យណូអែល។ ហើយនៅថ្ថៃខែដ៏ដែលសិស្សៗទាំងអស់ និង លោកគ្រូៗ បានចេញដំណើរទៅ នៅម៉ោង ៥ ព្រឹក ហើយពេលកំពុងធ្វើដំណើរមានការច្រៀងលេងសប្បាយនៅក្នុងរថយន្តដោយម្នាក់ៗបានច្រៀង រាំ សើចសប្បាយនៅក្នុងរថយន្ត។

       ហើនៅម៉ោង ៩ ព្រឹកក្រុមសិស្សទស្សនះកិច្ចទាំងអស់បានឈប់សំរាកនៅឧទួានជាតិបូកគោដើម្បីឈប់ញុំាបាយពេលព្រឹក
រយះពេលជិត ១ ម៉ោង ហើយក្រុមសិស្សបានថតរូបជាច្រើននៅទីនោះប៉ុន្តែក្តុមសិស្សទាំងអស់មិនបានឡើងទៅដល់កំពូលបូកគោទេ ពីព្រោះក្រុមសិស្សមិនមានពេលយូសំរាកនោះទេ។

        ហើយបន្តាប់ពីបានឈប់សំរាកនៅឧទ្យានជាតិបូកគោទៅក្រុមសិស្សទាំងអស់បានធ្វើដំណើរទៅខេត្តកែបបន្ត ធ្វើដំណើរអស់រយះពេលជាង ១ ម៉ោងកន្លះ ក្រុមសិស្សបានទៅដល់សាលាបច្ចេកទេសដុនបូស្កូខេត្តកែប។ ចំនែកឯសិស្សានុសិស្សនៅសាលាបច្ចេកទេសខេត្តកែបមានការទទួលស្វាគមន៍ដោយសេចក្តីរាក់ទាក់ជាទីបំផុត បន្តាប់ពីការទទួការស្វាគមន៍របស់សិស្សខេត្តហើយទៅ លោកឪពុកអធិការរង លី សំណាង បានមានប្រសាសន៍ថា សិស្សផ្នែកទំនាក់ទំនងសង្គមខេត្តកែបត្រូវប្រកួតជាមួយនិងសិស្សផ្នែកទំនាក់ទំនងសង្គមខេត្តព្រះសីហនុ ហើយសិស្សទាំងអស់បានរួមទាំងខេត្តកែប និង ខេត្តព្រះសីហនុ បានរៀបចំខ្លួនធ្វើការប្រកួតបាល់ទាត់
     

       នៅក្នុងការប្រកួតក្រុមសិស្សៗទាំងអស់មានការប្រឹងប្រែងជាខ្លាំងដើម្បីទទួលជ័យជំនះនៅក្នុងការនេះ។បន្តាប់ពីបានបញ្ចប់តង់ទី ១ សិស្សនៅខត្តកែបទទួលបានពិន្ទុ ៤​ ទល់ និង ០ ។ ការប្រកួតចូលតង់ទី ២ សិស្សខេត្តព្រះសីហនុបានសុទបញ្ចូលទីបាន ចំនួន ៤ គ្រាប់វិញ ឃើញថាសិស្សខេត្តព្រះសីហនុទទួលបាន ៤ ពិន្ទុ បញ្ចប់ការប្រកួត ពិន្ទុគឺស្មើគ្នា។

      បញ្ចប់ការប្រកួតនេះទៅ គឺមានការសុតបញ្ចូលប៉េរង់ទី សិស្សខេត្តកែបបានសុទបញ្ចូលចំនួន ៣ គ្រាប់ ឯសិស្សខេត្តព្រះសីហនុសុទបញ្ចូលបាន ២ គ្រាប់តែប៉ុន្នោះ ការប្រកួតនេះគឺសិស្សកែបទទួលបានជ័យជំនះលើការប្រកួតនេះ។

      សិស្សទំនាក់ទនងសង្គមបានអោយដឹងថា ទោះបីជារបស់គាត់ចាញ់ការប្រកួតនេះក៏ដោយ ក៏ក្រុមរបស់គាត់មិនសោកស្តាយឡើយ ហើយគាត់សង្ឃឹមថា ការប្រកួតលើកក្រោយក្រុមរបស់គាត់និងទទួលបានជ័យជំនះគ្រប់តង់អស់ជាមិនខាន។