ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទអង្គរវត្ត

ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទអង្គរវត្ត

Well come to see my blog


I made this widget at MyFlashFetish.com.

Friday, August 3, 2012

ការប្រលងបញ្ចប់ឆ្នាំទី២ ឆមាសទី៤ នៃសាលបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ















កាលពីព្រឹកថ្ងៃទី២ ខែ សីហា ឆ្នាំ ២០១២ សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ ធ្វើការប្រលងបញ្ចប់ឆ្នាំទី២ ឆមាសទី ៤ នៃសិស្សសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។ ដែលមានការចូលរួមប្រលងតាមផ្នែកមួយចំនួនដូចជា: ផ្នែកអគ្គីសនី ផ្នែកយន្តសាស្រ្តរថយន្ត ផ្នែកយន្តសាស្រ្តទូរទៅ ផ្នែកទំនាក់ទំនងសង្គម និង ផ្នែកលេខាធិការ។
លោក ញ៉ាន ភឿន ជាគណមេប្រយោគការប្រលងបានមានប្រសាសន៍ថា: “ សិស្សទាំងអស់ត្រូវមានសណ្តាប់ល្អនៅពេលចូលប្រលង ហើយរក្សាភាពស្ងៀមស្ងាត់ នៅពេលប្រលងផងដែរ ” ។ លោកបានបន្ថែមទៀតថា: “ ការប្រលងបញ្ចប់ឆ្នាំទី២ លើកនេះ សិស្សទាំងអស់មានការខិតខំប្រឹងប្រែង និង ព្យាយាមប្រលងណាស់ ដើម្បីបានទទួលលទ្ធផលល្អ “ ។


និស្សិតមួយរូបឈ្មោះ ចេង ចំរើន បានអោយដឹងថា: “ សិស្សម្នាក់ៗត្រូវបញ្ចេញសមត្ថភាពផ្ទាល់ខ្លួន និង ត្រូវស្តាប់ការណែនាំរបស់ លោកគ្រូ អ្នកគ្រូ ទាំងអស់ ” ហើយបានបន្ថែមទៀតថា: “ ការប្រលងពិតជាមានភាពសុក្រឹតពិតប្រាកដ និង មិនលំអៀងទេ “។ និស្សិត ចេង ចំរើន បានបន្តរទៀតថា: “ រូបគាត់មានការកោតសរសើ សាលាបច្ចេកទេសដុនបូស្កូខ្លាំងណាស់ ដែលបានផ្តល់ជំនាញយ៉ាងពិតប្រាកដល់និស្សិត ជាពិសេសនោះគឺ លោកគ្រូ អ្នកគ្រូ ដែលបានបង្ហាត់បង្រៀន និង អប់រំ ព្រមទាំងផ្ទល់ជំនាញពិតៗ ទាំងការសិក្សា និង ទាំងជំនាញអនុវត្តន៍ “។ និស្សិត ចេង ចំរើន បានផ្តាំផ្ញើដល់សិស្សជំនាន់ក្រោយទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអោយអនាគបានជោគជ័យ ហើយត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន