ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទអង្គរវត្ត

ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទអង្គរវត្ត

Well come to see my blog


I made this widget at MyFlashFetish.com.

Thursday, December 15, 2011

ការប្រកួតបាល់ទះសំរាប់ថ្ងៃបុណ្យកីឡាពណ៍ផ្នែកនារីនៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ

       នៅថ្ងៃច័ន្ទ ទី ០៩ ខែ​ មករា ឆ្នាំ ២០១២ សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ បានរៀបចំការប្រកួតបាល់ទះផ្នែកនារីក្នុងឱកាសអបអរសាទថ្ងៃបុណ្យកីឡាពណ៍។ នៅថ្ងៃត្រង់បន្ទាប់ពីបរិភោគអាហាររួចហើយទៅ នាយកសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ បានរៀបចំការប្រកួតបាល់ទះផ្នែកនារី ដោយពណ៍ខៀវប្រកួតជាមួយ និង ពណ៍ស៊ីជំពូរ។ ហើយការនេះចាប់ផ្តើមនៅម៉ោងប្រមាណជាង ១២ ថ្ងៃត្រង់ មុនពេលប្រកួតកីឡាការនីត្រូវធ្វើការស្វាគមន៍រវាងគ្នាទៅវិញទៅមក ហើយការប្រកួតក៏ចាប់ផ្តើម។ នៅក្នុងតង់ទី ១ ដោយមានកីឡាការនីម្នាក់ៗមានការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញដើម្បីទទួលជ័យជំនះ។ ការប្រកួតនេះបានបញ្ចប់ ដោយក្រុមកីឡាការនីពាក់អាវពណ៍ខៀវជាអ្នកទទួលជ័យជំនះនៅក្នុងតង់ទី ១ ដោយ ពិន្ទុ ២៥ ទល់ និង ២៣ ។ ការប្រកួតបានបញ្ចប់នៅក្នុងតង់ទី ១ ទៅ តង់ទី ២ ក៏ឈានចូលមកទៀត ការប្រកួតមិនបា្រកដថា ពណ៍ខៀវជាអ្នកទទួលជ័យជំនះនោះទេ ការសំរេចលទ្ធផលនេះ គឺសំរេចពេលបញ្ចប់ការប្រកួត ។ តង់ទី ២ ឃើញថា ពិន្ទុ រវៀង ខៀវ និង ស៊ីជំពួរ ស្មើគ្នា។
       កណកម្មការបានសំរេចលទ្ធផលដោយក្រុមកីឡាការនីពាក់អាវពណ៍ខៀវ ជាអ្នកទទួលជ័យជំនះលើការប្រកួត។ ក្រុមកីឡាការនីពាក់អាវពណ៍ស៊ីជំពូរបានឧ្យដឹងថា ទោះបីការប្រកួតបាល់ទះនេះមិនបានជ័យជំនះក៏ដោយ ក៏ក្រុមរបស់គាត់មិនមានការសោកស្តាយឡើយ ហើក្រុមគាត់និងខិតខំប្រឹងប្រែងឡើងវិញទៀត ដើម្បីឈានទៅរកការប្រកួតលើកក្រោយទៀត ហើយក្រុមរបស់សង្ឃឹមថា ក្រុមគាត់និងទទួលបានជ័យជំនះ ក្នុងការប្រកួតលើកក្រោយទៀត។